សុខភាព

[សម្រស់ & សុខភាព][bleft]

បច្ចេកវិទ្យា

[បច្ចេកវិទ្យា][twocolumns]

ព័ត៍មានសង្គម នយោបាយ

[សង្គម នយោបាយ][bleft]

តើគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌមានន័យដូចម្តេច?

៣១. តើគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌមានន័យដូចម្តេច?


៣១. តើគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌមានន័យដូចម្តេច?
គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន។ “អំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ដូច្នេះបុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ។ ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ហេតុនេះមិនអាចឲ្យអ្នកដទៃចូលទៅទទួលទោសជំនួសទេ ទោះបីទោសនោះជាទោសប្រភេទអ្វីក៏ដោយ។ ដើម្បីងាយយល់ យើងសូមលើកឧទាហរណ៍៖ មូលទោស គឺ​ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ប្រសិនបើជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ គឺច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃចូលទៅទទួលរងទោសជំនួសឲ្យទណ្ឌិតនោះទេ។ សូម្បីតែការបង់ប្រាក់ពិន័យ ក៏ច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃទៅបង់ប្រាក់ជំនួសដែរ ព្រោះគោលបំណងនៃទោសព្រហ្មទណ្ឌដែលមានគោលដៅធ្វើឲ្យជននោះ ខ្លាចរអារ និងដើម្បីបង្ការដល់សាធារណជន។ ដូច្នេះការដាក់ទណ្ឌកម្ម គឺធ្វើឲ្យទណ្ឌិតមានអារម្មណ៍មួយទទួលរងថាអ្វីដែលគាត់ប្រព្រឹត្តគឺខុស ហើយនៅពេលខុស តើគាត់បានទទួលរងនូវផលវិបាកអ្វីខ្លះ ចំពោះផ្ទាល់ខ្លួនឯងជាដើម។

No comments:

ព័ត៍មាន កីឡា

[កីឡា][bleft]