មឹក
ឬត្រីមឹក (squid) ត្រូវបានគេស្គាល់ថា ជាប្រភេទ សមុទ្រអាហារដែលពេញនិយម
នៅក្នុងប្រទេសយើង ព្រោះវាមានរសជាតិឆ្ងាញ់ពិសា មិនថា ឆា ចៀន ស្ងោរ អាំង
ឬនាំយកទៅធ្វើជាអាហារក្រៀមនោះទេ។ នៅប្រទេសមួយចំនួនដូចជា កូរ៉េ
និងជប៉ុនមានការពេញនិយមក្នុងការបរិភោគមឹកស្រស់ៗផងដែរ ដោយក្លែមជាមួយ
ស្រាម្យ៉ាងឈ្មោះ សូជូ (soju) ឬភេសជ្ជៈផ្សេងៗ។
ត្រីមឹកមានគុណប្រយោជន៍ផ្នែក សុខភាពដូចតទៅ៖

#មើលថែសុខភាព ដោយគុណសម្បត្តិ៤ប្រការគឺ៖
១. មានអូមេហ្គា៣ចាំបាច់សម្រាប់រាងកាយ៖ ជួយក្នុងការរីកលូតលាស់របស់កុមារ
មិនថាជាការអភិវឌ្ឍន៍បញ្ញា ជួយធ្វើឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍
និងការចងចាំ ព្រមទាំងជួយ ការពារការរលាកសាច់ដុំ ឆ្អឹង និងសន្លាក់ផងដែរ។
ការស្រាវជ្រាវក៏បានបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គា 3
ក៏ជួយស្ត្រីមានផ្ទៃពោះដែរ ដោយជួយ DHA ខួរក្បាល
និងសរសៃប្រសាទរបស់ទារកឱ្យបានល្អ ជាពិសេសក្នុងអំឡុងពេលបីខែដំបូង។
ដូច្នេះប្រសិនបើអ្នកម្តាយអាចបរិភោគមឹក ក្នុងបរិមាណគ្រប់គ្រាន់
ទារកនឹងទទួលបានអូមេហ្គា 3 តាំងពីក្នុងពោះមកម្ល៉េះ។
២. ជួយឱ្យស្បែកមើលទៅក្មេងជាងវ័យ៖ អាហារសមុទ្រដូចជាមឹកនេះមានស្រទាប់
ខូឡាជែន ខ្ពស់ណាស់សម្រាប់ជំនួយសុខភាព និងសម្រស់។ ក្រៅពីនេះផលិតផល
ពេញនិយមជាច្រើនដែលផ្សំចេញពីត្រីសមុទ្រទឹកជ្រៅ ដូចជាព្រុយត្រីឆ្លាមជាដើម
ក៏មានផលល្អដែរ។ ប៉ុន្តែជម្រើសល្អបំផុតគួរជ្រើសយកត្រីមឹកល្អជាង ព្រោះ
ប្រៀបធៀបគ្នាមឹកមានកូឡេស្តេរ៉ុលមួយប្រភេទ ដែលបានរួមចំណែកដល់ការផ្គត់ផ្គង់
ស្បែក បំបាត់ជ្រីវជ្រួញ មុខកើតមុន និងជួយព្យាបាលស្នាមជាំខ្មៅបានយ៉ាងប្រសើរ។
៣. ការពារជំងឺពក ក ឬកង្វះសារជាតិអ៊ីយ៉ូត៖ ជាធម្មតាជំងឺនេះ
បង្កឡើងដោយ ក្រពេញទីរ៉ូអ៊ីត ដែលមានដំណើរការខុសប្រក្រតី
បណ្តាលអោយអ្នកជំងឺកើតពកក នៅពីមុខ ឬពីក្រោយ។
ដូច្នេះការទទួលទានអាហារសមុទ្រត្រីមឹកនេះ អាចជួយ ទប់ស្កាត់ការពកកបាន
ព្រោះដោយសារតែវាមានបរិមាណអ៊ីយ៉ូតច្រើន។ ក្នងមឹកទម្ងន់១00ក្រាម
មានផ្ទុកអ៊ីយ៉ូតដល់ទៅ៥៤ មីក្រូក្រាម ហើយវាជាការ
សារធាតុបំប៉នមួយប្រភេទដែលរាងកាយត្រូវការជាច្រើនទៀតផងដែរ។
៤. ទប់ស្កាត់ដុំសាច់ដុះ៖ ក្រៅពីមានសារធាតុអ៊ីយ៉ូត
កូឡាជែន អ៊ីយ៉ូត និងអូមេហ្គា 3 ហើយ មឹកក៏មានអាស៊ីដអាមីណូ (amino)
ដែលរាងកាយត្រូវការដើម្បីទប់ស្កាត់ដុំ សាច់ដុះខុសប្រក្រតីផងដែរ។
ដោយនៅក្នុងខ្លួនមឹកក៏មាន កាបូអ៊ីដ្រាត ដែលជួយ
ប្រយុទ្ធប្រឆាំងនឹងមរោគអាក្រក់ដូចគ្នា។ តាមក្រុមអ្នកស្រាវជ្រាវរកឃើញថា
peptidoglycan មាននៅក្នុងអាស៊ីដអាមីណូនេះក៏មានលក្ខណៈពិសេសក្នុងការ
រារាំងនៃការដុះដុំសាច់អាក្រក់នេះដែរ។
ចំណាំ៖ គួរទទួលទានវាក្នុងបរិមាណសមស្រប
មិនច្រើនពេក មិនតិចពេក ត្រូវតាមរដូវកាល និងត្រូវជាមួយសុខភាពរាងកាយផង។
ក្រៅពីនេះនៅពេល ជ្រើសទិញមឹកមកទទួលទានគួរពិនិត្យឱ្យបានច្បាស់ផង
ព្រោះអ្នកលក់ខ្លះដាក់ គីមីformalinដើម្បីរក្សាគុណភាពឱ្យបានយូរ។
ដូច្នេះហើយសារធាតុនេះអាចទៅ
កកកុញនៅក្នុងពោះវៀនបង្កឱ្យមានជំងឺមហារីកក្នុងពេលអនាគត៕
No comments: