តារាចម្រៀងកូរ៉េ
CL ថ្មីៗនេះត្រូវបានគេបោះឆ្នោតទទួលជ័យលាភី “Best Style”
(ស្ទីលស្លៀកពាក់កាលីបជាងគេ) ក្នុងឆ្នាំ២០១៦
ដោយបានបំបាក់តារាស្រីពិភពលោកជាច្រើន។

CL
គ្រងតំណែងនេះក្នុងកម្មវិធីពានរង្វាន់ PopCrush Fan Choice Awards ។
ក្នុងការឈ្នះនេះ តារាស្រីកូរ៉េវ័យ២៥ឆ្នាំ
បានឈ្នះក្នុងការបោះឆ្នោតលើតារាល្បីៗអាមេរិកជាច្រើនដូចជា
Kylie Jenner, Lady Gaga និង Beyonce។
ការបោះឆ្នោតនេះគេផ្ដល់លើការស្លៀកពាក់របស់តារាណា
ដែលមានការកោតសរសើរជាងគេលើពិភពលោក។

ក្នុងលទ្ធផល
CL ទទួលបានសំឡេងឆ្នោត៦៤% និងលេខពីរបានទៅតារាចម្រៀងអាមេរិក
Lauren Jauregui មាន២២%។ CL
តែងតែទទួលបានការសរសើរសម្រាប់ហ៊ានស្លៀកសិចស៊ីនិងមានស្ទីលតែមួយគត់នៃការស្លៀកពាក់របស់នាង។
ដោយសារតែមានស្ទីលតែមួយគត់នៃការស្លៀកពាក់នេះហើយ
បានធ្វើឲ្យអតីតសមាជិកក្រុម 2NE1រូបនេះឈរលើគេនៅ K-pop៕



No comments: