ភ្ញៀវទេសចរចំនួន២នាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងរងគ្រោះដោយទឹកជំនន់នៅប្រទេសអូស្ត្រាលី
មន្ត្រីប៉ូលិសនៅទីក្រុងអាលីសស្ព្រីង (Alice Spring)
នៃប្រទេសអូស្ត្រាលីបានជួយសង្គ្រោះភ្ញៀវទេសចរចំនួន២នាក់ដែលបានជាប់គាំងដោយទឹកជំនន់កាលពីថ្ងៃពុធក្រោយពីមានព្យុះកំណាចមួយលាយឡំជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅភាគកណ្ដាលនៃប្រទេសអូស្ត្រាលី។
លោក ប្រេនដាន មូលដុន (Brendan Muldoon)
អនុប្រធានប៉ូលិសនៅដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលីបានបញ្ជាក់ថា
ពលរដ្ឋតៃវ៉ាន់ម្នាក់និងហុងកុងម្នាក់ត្រូវបានជួយសង្គ្រោះក្រោយពីរថយន្តរបស់ពួកគេត្រូវបានទឹកហូរបំប៉ើងចេញពីផ្លូវធ្វើដំណើរមួយកន្លែងនៅជិតទីក្រុងអាលីសស្ព្រីង។
មន្ត្រីប៉ូលិសបានបន្ថែមថា
ពលរដ្ឋតៃវ៉ាន់ត្រូវបានប្រទះឃើញកំពុងតោងដើមឈើមួយដើមនៅកណ្ដាលទន្លេ
ហើយស្ត្រីហុងកុងត្រូវបានប្រទះឃើញកំពុងស្ថិតនៅចម្ងាយប្រហែល៥គីឡូម៉ែត្រស្ថិតនៅត្រើយច្រាំងទន្លេម្ខាងទៀត។
មន្ត្រីប៉ូលិសបានបន្ថែមទៀតថា
ស្ត្រីហុងកុងម្នាក់នេះបានរងរបួសដៃនៅពេលគាត់បានព្យាយាមវាយបំបែកកញ្ចក់ទ្វាររថយន្ត
ហើយថា
ពេលនេះភ្ញៀវទេសចរទាំង២នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងអាលីសស្ព្រីងដើម្បីព្យាបាលរបួស

No comments: